ក្នុងខែតុលាឆ្នាំ១៩២៨ ជាមួយមហិច្ចតាក្នុងការបណ្តុះបណ្តាលនិងផ្ទេរចំណេះដឹងសម្រាប់តំបន់ក្វាំងស៊ី លោកបណ្ឌិតMa Junwuនិងដៃគូរបស់លោកបានបង្កើតសាកលវិទ្យាល័យក្វាំងស៊ី(GXU)ឡើង។ ចាប់ពីពេលនោះមក ខេត្តក្វាំងសុីបានចាប់ផ្តើមមានវគ្គសិក្សារបស់ខ្លួនសម្រាប់ថ្នាក់ឧត្តមសិក្សា។ លោកបណ្ឌិតMaបានចូលរួមចំណែកយ៉ាងធំលើការបង្កើតនិងអភិវឌ្ឈន៍នៃGXUនិងបានបម្រើការជានាយកសាលាចំនួនពីរលើក(1928.10—1936.07និង1939.09—1940.08)។
លោកMa Junwu(1881--1940)កើតនៅស្រុកGongchengទីក្រុងGuilinក្នុងឆ្នាំ1881មានឈ្មោះដើមថាDaoningឈ្មោះក្រៅហៅថា”លោកគ្រូGui”និង”Junwu”។ គាត់គឺជាគ្រូបង្រៀន អ្នកវិទ្យាសាស្រ្ត និងជាអ្នកធ្វើបដិវត្តប្រជាធិបតេយ្យដ៏ល្បីល្បាញម្នាក់។ ក្រៅពីនេះ លោកបណ្ឌិតMaក៍ជាបណ្ឌិតជនជាតិចិនដំបួងគេផ្នែកវិស្វកម្មដែលស្នាក់នៅប្រទេសអាឡឺម៉ង់ ជាម្នាក់ក្នុងចំណោមសមាជិកដំបូងបង្អស់នៃChinese LeagueជានាយកសាលាដំបូងនៃសាលាShanghai Chinese Public Schoolសាកលវិទ្យាល័យDaxia UniversityនិងGXUជាអគ្គលេខាធិការនៃនាយកដ្ឋានប្រតិបត្តិនៃLeagueជាអភិបាលខេត្តក្វាំងសុី ជានាយកសាកលវិទ្យាល័យBeijing University of Technologyនិងមានងារជាច្រើនទៀត។ គាត់ក៏ត្រូវបានស្គាល់ជាGreat Masterនិង“North Cai and South Ma”(CaiសំដៅលើលោកCai Yuanpeiនាយកសាកលវិទ្យាល័យចាស់នៃPeking University)។
លោកបណ្ឌិត Ma ខិតខំរៀនសូត្រតាំងពីវ័យកុមារ ក្រោយមកត្រូវបានទទួលឲ្យ ចូលរៀនក្នុងសាលា Guangxi New-Type (Tiyoung) School។ ក្នុងឆ្នាំ1901 គាត់បានធ្វើ ដំណើរទៅសិក្សានៅប្រទេសជប៉ុនដោយការចំណាយផ្ទាល់ខ្លួនហើយដំបូងធ្វើដំណើរការ”New People’s Daily”ជាមួយលោក Liang Qichao ក្រោយមកដើរតាមលោកSun Yat-senក្នុងវគ្គនៃការបដិវត្តន៍។ក្នុងឆ្នាំ1903លោកបានសិក្សាជំនាញគីមីវិទ្យាអនុវត្តក្នុង សាកល វិទ្យាល័យ Kyoto University ក្នុងប្រទេសជប៉ុន។ ក្នុងឆ្នាំ1905 លោក Ma Junwu ត្រូវបានជ្រើសរើសជាម្នាក់ក្នុងចំណោមសមាជិកដំបូងនៃ Chinese League និងបាន ចូលរួមក្នុងសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញនៃLeagueហើយត្រូវបានជាប់ឆ្នោតជាប្រធានលេខាធិការនៃនាយកដ្ឋានប្រតិបត្តិ ព្រមទាំងបម្រើការជាប្រធានLeagueក្នុងខេត្តក្វាំងស៊ី។ នៅឆ្នាំបន្ទាប់លោកបានត្រឡប់មកទីក្រុងសៀងហៃ(Shanghai)វិញដើម្បីបង្កើត សាលា Shanghai Chinese Public School។ ក្រោយមកបណ្ឌិតMaបានជំរុញបន្ថែមវគ្គ សិក្សារបស់គាត់នៅក្នុងបដិវត្តន៍ និងការអប់រំ។
ក្នុងឆ្នាំ1921 លោកបានក្លាយជាអគ្គលេខាធិការនៃការិយាល័យប្រធានាធិបតី ហើយនៅក្នុងឆ្នាំដូចគ្នានេះ គាត់ក៏បានក្លាយជាអភិបាលខេត្តក្វាំងស៊ី។ ទោះជាយ៉ាង ណាក៏ដោយ នៅក្នុងឆ្នាំបន្ទាប់ លោកត្រូវបានវាយប្រហារ ដោយកងទ័ព ស្វយ័ត ពេលនោះ ភរិយារបស់លោក លោកស្រី Peng Wenchan ត្រូវបានបាញ់សម្លាប់។ បន្ទាប់មកលោកបានលាលែងពីដំណែងអភិបាលខេត្តក្វាំងស៊ី។
ក្នុងឆ្នាំ1924លោកបណ្ឌិតMaបានបម្រើការជានាយកសាលានៃសាកល វិទ្យាល័យ Shanghai Daxia University។នៅឆ្នាំបន្ទាប់ លោកត្រូវបានអញ្ជើញ ដោយលោក Feng Yuxiang និងលោក Duan Qirui ទៅទីក្រុងប៉េកកាំង (Beijing) ជាមួយលោក Sun Yat-senដើម្បីពិភាក្សាពីបញ្ហាជាតិហើយលោកក៏ត្រូវបាន
ទទួលការងារជានាយក នៃវិទ្យាស្ថានBeijing Institute of Technology។ ក្នុងខែមីនា
ឆ្នាំ1926 រដ្ឋាភិបាលលោក Duan Qirui បានបាញ់សម្លាប់ក្រុមនិស្សិតដែលកំពុងធ្វើ ការតវ៉ាដោយសន្តិវិធី ជាលទ្ធផលក្លាយជាសោនាដកម្មថ្ងៃ18 មីនា។លោកបណ្ឌិត Ma ខឹងសម្បារយ់៉ាងខ្លាំងចំពោះរឿងនេះ ដូច្នេះលោកក៏បានលាឈប់ និងត្រឡប់ទៅធ្វើ ជានាយកសាកលវិទ្យាល័យ Daxia University វិញ។
ក្នុងឆ្នាំ1928 ក្រោមការអញ្ជើញរបស់អាជ្ញាធររដ្ឋាភិបាលខេត្តក្វាំងស៊ីលោក បានត្រឡប់មកខេត្តក្វាំងស៊ីវិញដើម្បីបង្កើតសាកលវិទ្យាល័យក្វាំងស៊ី(GXU) ហើយក៏ បានក្លាយជានាយកសាកលវិទ្យាល័យដំបូងគេ។ ក្នុងឆ្នាំ1937ជាមួយនឹងការផ្ទុះឡើង នៃសង្រ្គាមប្រឆាំងនឹងពួកជប៉ុន លោកបានក្លាយជាព្រឹទ្ធសមាជិកនៃសន្និសីទជាន់ខ្ពស់ ការពារជាតិ និងជាព្រឹទ្ធសមាជិកក្រុមប្រឹក្សាជាតិរដ្ឋាភិបាល។ ក្នុងឆ្នាំ1939 លោក បណ្ឌិត Ma ត្រូវបានតែងតាំងជានាយកនៃសាកលវិទ្យាល័យ National Guangxi University នៅឆ្នាំបន្ទាប់លោកបានទទួលមរណភាព នៅក្នុងការិយាល័យរបស់លោក។
នៅពេលដំណឹងដ៏សោកស្តាយនេះត្រូវបានផ្សព្វផ្សាយ ធ្វើអោយអ្នកគ្រប់គ្រងជាន់ ខ្ពស់មានការភ្ញាក់ផ្អើលជាខ្លាំងហើយសមាជិកទាំងអស់នៃសាកលវិទ្យាល័យរួមជាមួយ សិស្សានុសិស្សបានចូលរួមកាន់ទុក្ខ។ មេដឹកនាំនៃ CPC លោក Zhou Enlai លោកZhu De និងលោកPeng Dehuai បានផ្ញើលិខិតរំលែកទុក្ខដើម្បីបង្ហាញការគោរពរបស់ពួកគេ។ សាស្រ្តាចារ្យល្បីៗដូចជាលោក Weng Wenhao លោកZhu Kezhen និងលោកSa Bentong រួមទាំងសាកលវិទ្យាល័យ Shanghai Daxia University ក៏បានផ្ញើសាររំលែកទុក្ខ។
លោកបណ្ឌិត Ma ធ្លាប់ជាអ្នកវិទ្យាសាស្រ្តដ៏ល្បីម្នាក់ដែលបានបកប្រែសៀវភៅ ជាច្រើន ក្នុងមួយជីវិតរបស់គាត់។ ក្នុងនោះរួមមានOn the Origin of Species, Darwin, Discourse on Political Economy and the Social Contact, Treatise on Taxation, Mineralogy ជាដើម។
លោកបណ្ឌិត Ma ក៏ជាកវីមួយរូបផងដែរដែលបានសរសេរកំណាព្យ”the Ma Junwu Poetry Manuscript”។កំណាព្យរបស់គាត់ត្រូវបានកំណត់លក្ខណ: ដោយការ តស៊ូមតិនៃគោលគំនិត អក្សរសិល្ប៍ថ្មីនៃផ្នត់គំនិតនិងស្នេហាជាតិ ជាកំណាព្យដែល ពោរពេញដោយភាពសុទិដ្ឋិនិយមនិងពន្លឺ។ ជាឧទាហរណ៍ នៅដើមសម័យនៃ សាធារណរដ្ឋចិនឆ្នាំ1912 លោកបានសរសេរកំណាព្យ”Early Spring in Peking”:
Mountains are deep and snowy in March,
Forests are dense and cold at night.
Books suddenly enlighten me,
Thoughts are so vague, and no end.
A hundred years from now,
Who will be the most ambitious,
So just be optimistic about everything.
If I want to enlighten the world with my own,
I must make waves on the flat ground.