មហាវិទ្យាល័យនៃលទ្ធិម៉ាក្ស

https://my.gxu.edu.cn/English.htm
សាកលវិទ្យាល័យក្វាងស៊ី មានប្រវត្តិល្បីល្បាញ និងប្រពៃណីល្អក្នុងការសិក្សាទ្រឹស្តីលទ្ធិម៉ាក្ស។ នាយកសកលវិទ្យាល័យទីមួយលោកMa Junwuនៅឆ្នាំ 1903 គឺជាមនុស្សដំបូងដែលបានបកប្រែសៀវភៅ5ក្បាលរបស់MarxនិងEngelsរួមមានThe Communist ManifestoនិងDas Kapitalជាទម្រង់បញ្ជីសៀវភៅសេរីនៃលទ្ធិម៉ាក្សនៅក្នុងទស្សនាវដ្តីចិន (Compilation of Translated Books)។ នៅចន្លោះសម័យឆ្នាំ 1930 លោកLi Daដែលជាម្នាក់ក្នុងចំណោមស្ថាបនិកនៃគណបក្សកុម្មុយនីស្តចិន និងលោកChen Wangdaoដែលជាអ្នកបកប្រែសៀវភៅThe Communist Manifestoជាភាសាចិនពេញលេញដំបូង ក៏បានបង្រៀននៅសាកលវិទ្យាល័យក្វាងស៊ី។ ក្នុងឆ្នាំ 1950 សាស្រ្តាចារ្យYang Dongzhunដែលជាអ្នកប្រាជ្ញាទ្រឹស្តីលទ្ធិម៉ាក្ស ត្រូវបានតែងតាំងជានាយកសកលវិទ្យាល័យក្វាងស៊ី។
បច្ចុប្បន្នមហាវិទ្យាល័យនេះគឺជាមូលដ្ឋានបណ្តុះបណ្តាលគ្រូបង្រៀនមុខវិជ្ជាទ្រឹស្តីនយោបាយនៅមហាវិទ្យាល័យជាតិ ហើយមហាវិទ្យាល័យនេះគឺជាអង្គភាពនៃគណៈគ្រប់គ្រងទាំង 12 នៃសមាគមជាតិក្នុងការបង្រៀនមុខវិជ្ជានយោបាយស៊ីវិល និងវិទ្យាសាស្រ្តនយោបាយនៅក្នុងមហាវិទ្យាល័យទូទាំងប្រទេសចិន (National Alliance of Teaching Informatization of Civic and Political Science Courses in Colleges and Universities)និងមជ្ឈមណ្ឌលស្រាវជ្រាវសហគមន៍ចិន-អាស៊ានឆ្ពោះទៅអនាគតរួមគ្នា (Research Center of China-Asean Community of a Shared Future)។ មហាវិទ្យាល័យនេះមានកម្មវិធីផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតនៃមុខវិជ្ជាលទ្ធិម៉ាក្ស ដែលត្រូវបានបញ្ចូលក្នុងបញ្ជីស្ថាបនាថ្នាក់ដំបូងនៃក្វាងស៊ី (Guangxi First-class Discipline Construction List)។ មហាវិទ្យាល័យនេះក៏មានកម្មវិធីផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៃមុខវិជ្ជាលទ្ធិម៉ាក្ស និងទស្សនវិជ្ជា (First-level Discipline in Marxist theory and Philosophy)។
បច្ចុប្បន្នមហាវិទ្យាល័យមានគ្រូបង្រៀនពេញម៉ោងចំនួន 112 នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យចំនួន 47 នាក់ និងអ្នកកាន់សញ្ញាបត្រPhDចំនួន 87 នាក់។ មានអ្នកជំនាញ និងសាស្រ្តាចារ្យជាច្រើនដែលមានឥទ្ធិពល និងមានភាពល្បីល្បាញនៅក្នុងប្រទេសចិន រួមមាន បុគ្គលទេពកោសល្យកម្រិតខ្ពស់ថ្នាក់ជាតិ (National High-levelTalents),បណ្ឌិតវប្បធម៌នៃនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការកណ្តាលចិន និង ក្រុមបុគ្គលមានទេពកោសល្យបួនផ្នែក (Cultural Masters of the Publicity Department of the CPC Central Committee and“Four First Batch Talents”),បេក្ខជនសម្រាប់គម្រោងទេពកោសល្យBaiqianwanសតវត្សរ៍ថ្មី (New Century Baiqianwan Talents Project),អ្នកជំនាញក្នុងមូលដ្ឋានទិន្នន័យនៃគ្រូបង្រៀនក្រសួងការពារជាតិ,អ្នកជំនាញនៃការវាយតម្លៃសម្រាប់គម្រោងមូលនិធិវិទ្យាសាស្ត្រសង្គមជាតិ (National Social Science Fund Projects),សមាជិកនៃគណៈកម្មការជាតិដឹកនាំការបង្រៀនយោធានៃឧត្តមសិក្សា (National Steering Committee of Regular Institutions of Higher Education for Military Teaching),សមាជិកនៃគណៈកម្មាធិការដឹកនាំការបង្រៀនទ្រឹស្តីនិងមនោគមវិជ្ជានៃមហាវិទ្យាល័យនិសាកលវិទ្យាល័យនៃក្រសួងអប់រំ (Ideological and Political Theory Teaching Steering Committee of Colleges and Universities of the Ministry of Education),អ្នកប្រាជ្ញBaguiនៃតំបន់ស្វយ័តក្វាងស៊ី (Guangxi "Bagui Scholar”),បណ្ឌិតវប្បធម៌នៃតំបន់ស្វយ័តក្វាងស៊ី និង ក្រុមបុគ្គលមានទេពកោសល្យបួនផ្នែក (Guangxi Cultural Masters and "Four First Batch" talents),និងតួអង្គដឹកនាំនៃការអប់រំនយោបាយនិងទស្សនវិជ្ជានៅមហាវិទ្យាល័យនៃក្វាងស៊ី (Leading Figure and Outstanding Talents of Ideological and Political Education in Colleges and Universities in Guangxi)។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មហាវិទ្យាល័យទទួលបានរបកគំហើញក្នុងការស្ថាបនាមុខវិជ្ជាសិក្សា ហើយត្រូវបានចាត់ក្នុងចំណោមលំដាប់ 10% ដំបូងក្នុងចំណាត់ថ្នាក់សកលរយៈពេលបីឆ្នាំជាប់ៗគ្នា (Shanghai Ranking’s Academic Ranking of World Universities)ឈានដល់លំដាប់5%ដំបូងនៅក្នុងឆ្នាំ 2020 (ចំណាត់ថ្នាក់លេខ 17thនៅក្នុងប្រទេសចិន),លំដាប់7%ដំបូងនៅក្នុងឆ្នាំ 2021 (ចំណាត់ថ្នាក់លេខ 25th),និងលំដាប់6%ដំបូងនៅក្នុងឆ្នាំ 2022 (ចំណាត់ថ្នាក់លេខ 20th)។ ជាមួយនឹងការអភិវឌ្ឍមុខវិជ្ជាសិក្សា គ្រូបង្រៀននិងនិស្សិតនៃមហាវិទ្យាល័យ ក៏បានបង្កើតសមិទ្ធផលជាច្រើនផងដែរ។ ពួកគេបានឈ្នះគម្រោងចំនួនជាង 40 ទំាងថ្នាក់តំបន់ស្វយ័ត និងថ្នាក់ក្រសួង រួមមានគម្រោងជាតិចំនួន 18 ដែលក្នុងនោះមានគម្រោងធំចំនួន 3 នៃសមាគមវិទ្យាសាស្ត្រសង្គមជាតិ និងគម្រោងសំខាន់មួយនៃក្រសួងអប់រំ។ គ្រូបង្រៀននៅមហាវិទ្យាល័យនេះបានផ្សាយផ្សព្វផ្សាយអត្ថបទទ្រឹស្តីចំនួន 12 ក្នុងPeople’s Daily, Guangming Daily, Economic DailyនិងThe Truth Monthlyនិងអត្ថបទចំនួន 118 ក្នុងទស្សនាវដ្តីCSSCI (Chinese Social Sciences Citation Index)។ អត្រាការងារនៃនិស្សិតបញ្ចប់ការសិក្សាគឺលើសពី 95% ហើយអត្រានៃនិស្សិតជាប់ប្រឡងចូលថ្នាក់អនុបណ្ឌិត (Postgraduate Entrance Examination)បានឈានដល់ 45% និងអត្រានៃនិស្សិតជាប់ប្រឡងបណ្ឌិតគឺ 10%។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ គ្រូបង្រៀននិងនិស្សិតនៃមហាវិទ្យាល័យបានឈ្នះពានរង្វាន់ជាង 50 ក្នុងការប្រកួតប្រជែងផ្សេងៗ។ គ្រូបង្រៀនជាច្រើនបានធ្វើឱ្យទទួលបានសមិទ្ធផលល្អ និងតំណែងគោរម្យងារដូចជា៖ ម្នាក់បានឈ្នះពានរង្វាន់លេខពីរ ក្នុងការប្រកួតប្រជែងការបង្រៀនបែបច្នៃប្រឌិតរបស់គ្រូបង្រៀនមហាវិទ្យាល័យជាតិ (National College Teachers' Teaching Innovation Competition)ពានរង្វាន់សាលាបង្រៀនបែបច្នៃប្រឌិត (Teaching Academic Innovation Award)និងពានរង្វាន់របៀបបង្រៀនបែបច្នៃប្រឌិត (Teaching Activity Innovation Award),ដែលចំនួនពានរង្វាន់នៃការប្រកួតនេះបានឈានដល់កំពូលក្នុងចំណោមមហាវិទ្យាល័យទូទំាងប្រទេសចិន។ ម្នាក់បានទទួលតំណែងគ្រូគំរូជាតិ (National Model Teacher)ម្នាក់ទៀតបានឈ្នះពានរង្វាន់លេខមួយនៃការប្រកួតបង្រៀនរបស់គ្រូបង្រៀនវ័យក្មេង (Guangxi College Young Teachers' Teaching Competition),ទទួលបានមេដាយយុវជន៤ឧសភាតំបន់ស្វយ័តក្វាងស៊ី (Guangxi May Fourth Youth Medal)និងបានទទួលតំណែងជាគ្រូបង្រៀនជំនាញខ្ពស់ក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi Teaching Expert)។ មុខវិជ្ជាមួយត្រូវបានដាក់បញ្ចូលជាកម្មវិធីជាតិថ្នាក់ទីមួយ (National First-class Course)ហើយមុខវិជ្ជា 2 ត្រូវបានបញ្ជូលក្នុងមុខវិជ្ជាចំណាត់ថ្នាក់ទីមួយនៃតំបន់ស្វយ័តក្វាងស៊ី (Guangxi First-class Discipline)។ វគ្គសិក្សាមនោគមវិជ្ជា និងនយោបាយ សម្រេចបាន 100% ជាមួយនឹងពិន្ទុយ៉ាងតិច 85 ។