
https://nxy.gxu.edu.cn/en/Home.htm
មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតឡើងនៅទីក្រុងWuzhouក្នុងឆ្នាំ1932។ ប្រធានមហាវិទ្យាល័យទីមួយគឺសាស្រ្តាចារ្យPan Zhuqiដែលជាអតីតអនុប្រធានសាកលវិទ្យាល័យ ក្វាងស៊ីនិងជាអ្នកអប់រំដ៏ល្បីល្បាញ។ មហាវិទ្យាល័យនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅShatang, Liuzhouក្នុងឆ្នាំ1937ទៅRongjiang, Guizhouក្នុងឆ្នាំ1944ត្រឡប់ទៅZhegujiangក្នុងក្រុងLiuzhouក្នុងឆ្នាំ1945ហើយបន្ទាប់មកបានផ្លាស់ទៅYanshan Mountain, Guilinនៅរដូវក្តៅឆ្នាំ1946។ នៅឆ្នាំ1952ត្រូវបានគេទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយហៅថាមហាវិទ្យាល័យកសិកម្មក្វាងស៊ី។ នៅឆ្នាំ1958ត្រូវបានផ្លាស់ប្តូរទៅទីតាំងបច្ចុប្បន្នរបស់ខ្លួននៅណាននីង ហើយត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យកសិកម្មក្វាងស៊ីក្នុងឆ្នាំ1992។ ក្រោយមកនៅឆ្នាំ1997ត្រូវបានរួមបញ្ចូលជាមួយដេប៉ាតឺម៉ង់កសិកម្ម ការការពាររុក្ខជាតិ និងសាកវប្បកម្ម ពីអតីតសាកលវិទ្យាល័យកសិកម្មក្វាងស៊ី ទៅជាមហាវិទ្យាល័យកសិកម្មក្វាងស៊ី
បច្ចុប្បន្នមហាវិទ្យាល័យមានសមាជិកសាស្ត្រាចារ្យចំនួន150នាក់ រួមទាំងគ្រូបង្រៀនពេញម៉ោង114នាក់។ក្នុងចំណោមគ្រូបង្រៀនពេញម៉ោង មានសាស្ត្រាចារ្យ39នាក់ សាស្ត្រាចារ្យរង33នាក់ អ្នកគ្រប់គ្រងថ្នាក់បណ្ឌិត32នាក់ និងអ្នកគ្រប់គ្រងថ្នាក់អនុបណ្ឌិត114នាក់។ ក្នុងចំណោមនោះមាន111នាក់មានសញ្ញាបត្របណ្ឌិត ដែលស្មើនឹង97.37%នៃគ្រូបង្រៀនពេញម៉ោង។មានបុគ្គលិក4នាក់ដែលត្រូវបានជ្រើសរើស សម្រាប់ ផែនការទេពកោសល្យជាតិ និង9នាក់ជាទេពកោសល្យកម្រិតខ្ពស់នៅក្នុងខេត្តក្វាងស៊ី។
មហាវិទ្យាល័យមានកម្មវិធីសិក្សាដ៏ទូលំទូលាយ រួមមានដេប៉ាតឺម៉ង់ចំនួនបួន៖ ដេប៉ាតឺម៉ង់កសិកម្ម ដេប៉ាតឺម៉ង់ការពាររុក្ខជាតិ ដេប៉ាតឺម៉ង់សាកវប្បកម្ម ដេប៉ាតឺម៉ង់ធនធានកសិកម្ម និងវិទ្យាសាស្ត្របរិស្ថាន ក៏ដូចជា មជ្ឈមណ្ឌលបង្រៀនពិសោធន៍វិទ្យាសាស្ត្ររុក្ខជាតិ មានប្រព័ន្ធបណ្តុះបណ្តាលទេពកោសល្យពេញលេញនៃថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត វេជ្ជបណ្ឌិត និងកម្រិតក្រោយបណ្ឌិត។ ឥឡូវនេះ ថែមទាំងមានស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិតចំនួន2នៅក្នុងផ្នែកវិទ្យាសាស្ត្រដំណាំ និងការការពាររុក្ខជាតិ កម្មវិធីថ្នាក់បណ្ឌិតកម្រិតទីមួយចំនួន2ក្នុងវិទ្យាសាស្ត្រដំណាំនិងការការពាររុក្ខជាតិ និង កម្មវិធីថ្នាក់អនុបណ្ឌិតកម្រិតទីមួយចំនួន4ក្នុងវិទ្យាសាស្ត្រដំណាំ ការការពាររុក្ខជាតិ សាកវប្បកម្ម និង ធនធានកសិកម្មនិងបរិស្ថាន។ ហើយក៏មានកម្មវិធីថ្នាក់អនុបណ្ឌិតចំនួន1ក្នុងវិស័យកសិកម្មចំនួន3ដែលរួមមាន កសិកម្ម និងឧស្សាហកម្មគ្រាប់ពូជ ការប្រើប្រាស់ធនធាន និងការការពាររុក្ខជាតិ និងការអភិវឌ្ឍន៍ជនបទ ព្រមទាំងមានកម្មវិធីបរិញ្ញាបត្រចំនួន4ផងដែរ៖ វិទ្យាសាស្ត្រដំណាំ ការការពាររុក្ខជាតិ សាកវប្បកម្ម និង ធនធានកសិកម្មនិងបរិស្ថាន។ វិទ្យាសាស្ត្រដំណាំគឺជាកម្មវិធីសិក្សាលំដាប់ពិភពលោកនៅក្នុងខេត្តក្វាងស៊ី ហើយ វិទ្យាសាស្ត្រដំណាំ ការការពាររុក្ខជាតិ សាកវប្បកម្ម ធនធានកសិកម្ម និងបរិស្ថាន គឺសុទ្ធតែជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់ជាតិទាំងអស់។ មហាវិទ្យាល័យមាននិស្សិតចំនួន2583នាក់ដែលបានចុះឈ្មោះចូលរៀន ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រពេញម៉ោង1351នាក់ និស្សិតថ្នាក់អនុបណ្ឌិត1205នាក់ និងនិស្សិតអន្តរជាតិ27នាក់។ សិស្សទទួលបានសមិទ្ធិផលជាច្រើននៅក្នុងការប្រកួតប្រជែងច្នៃប្រឌិត និងសហគ្រិនភាពនានា ក៏ដូចជាការប្រលងសិក្សានៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។បីឆ្នាំកន្លងមកនេះ បានឃើញនិស្សិតថ្នាក់បរិញ្ញាបត្រឈ្នះពានរង្វាន់នៅថ្នាក់ខេត្ត និងថ្នាក់ក្រសួង លើសពីនេះ258ដង។ពានរង្វាន់ប្រាក់ចំនួន3និងមេដាយសំរឹទ្ធចំនួន3ត្រូវបានទទួលនៅក្នុងកម្មវិធី "Internet+" College Students Innovation and Entrepreneurship Competitionនៅកម្រិតអន្តរជាតិ។ ពានរង្វាន់សំរឹទ្ធចំនួន2ក្នុងការប្រកួតប្រជែងផែនការសហគ្រិនភាពថ្នាក់ជាតិ។11ពានរង្វាន់មាស និង3ពានរង្វាន់ប្រាក់នៅក្នុងការប្រកួតប្រជែងផែនការសហគ្រិនភាព "Challenge Cup"នៅថ្នាក់ខេត្ត។ ជ័យលាភីលេខ1ក្នុងការប្រកួតប្រជែង "Challenge Cup"ការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅថ្នាក់ជាតិ។ ព្រមទាំងរជ័យលាភីលេខ1ក្នុងការប្រកួតប្រជែង "Challenge Cup”វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិក្សា ធ្វើការនៅថ្នាក់ខេត្ត។កម្មវិធីអនុវត្តសង្គមនៃក្រុមបណ្ឌិត ដែលបានចាប់ផ្តើមនៅឆ្នាំ2005បានក្លាយជាប្រែនសម្រាប់សកម្មភាពអនុវត្តសង្គម“Sanxiaxiang”កម្មវិធីដែលនាំមកនូវវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង សុខភាពអនាម័យ ទៅកាន់តំបន់ជនបទ សម្រាប់និស្សិតមហាវិទ្យាល័យ ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ។ លើសពីនេះ មហាវិទ្យាល័យត្រូវបានសរសើរ ដោយសម្ព័ន្ធយុវជនកុម្មុយនិស្ត និងតំបន់ស្វយ័តក្វាងស៊ីចូវជាច្រើនដង។
នាពេលបច្ចុប្បន្ននេះ មហាវិទ្យាល័យគ្របដណ្តប់លើផ្ទៃដី18,957ម៉ែត្រការ៉េសម្រាប់ការបង្រៀន និងស្រាវជ្រាវ និងផ្ទៃដីប្រហែល133,333.3ម៉ែត្រការ៉េសម្រាប់មូលដ្ឋានក្នុងបរិវេណមហាវិទ្យាល័យ សម្រាប់ការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្ត និងពិសោធន៍ ព្រមទាំងផ្ទៃដី11.2គីឡូម៉ែត្រការ៉េនៃមូលដ្ឋានFusui New Townសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មអនុត្រូពិច។ មហាវិទ្យាល័យមានឧបករណ៍ចំនួន6277ដែលមានតម្លៃសរុប142លានយ័ន និងឧបករណ៍ចំនួន213ដែលមានតម្លៃជាង100,000យ័ន។ មហាវិទ្យាល័យមានវេទិកាបង្រៀន និងស្រាវជ្រាវថ្នាក់ជាតិចំនួន4៖ មន្ទីរពិសោធន៍គន្លឹះជាតិសម្រាប់ការការពារ និងការប្រើប្រាស់ធនធានជីវសាស្ត្រកសិកម្មតំបន់ត្រូពិច មូលដ្ឋានសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិសម្រាប់ការការពារនិងការប្រើប្រាស់ធនធានជីវសាស្ត្រកសិកម្មតំបន់ត្រូពិច មជ្ឈមណ្ឌលសហប្រតិបតិ្តការច្នៃប្រឌិតសម្រាប់ឧស្សាហកម្មsucroseនៅតាមខេត្តនិងក្រសួង និងមជ្ឈមណ្ឌលពិសោធន៍បង្រៀនវិទ្យាសាស្ត្ររុក្ខជាតិ។ ថែមទាំងមានវេទិកាបង្រៀន និងស្រាវជ្រាវចំនួន9នៅថ្នាក់ខេត្ត និងក្រសួងនានា ដូចជាមន្ទីរពិសោធន៍ជីវវិទ្យាក្វាងស៊ីគន្លឹះសម្រាប់អំពៅនិងមូលដ្ឋានច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗ មន្ទីរពិសោធន៍ក្វាងស៊ីគន្លឹះនៃបរិស្ថានកសិកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម មន្ទីរពិសោធន៍សំខាន់ៗនៅក្នុងសាកលវិទ្យាល័យក្វាងស៊ី ចំនួន2មជ្ឈមណ្ឌលបង្រៀនការពិសោធន៍ក្លែងធ្វើនិម្មិតនៃតំបន់ក្វាងស៊ីចំនួន1និងវេទិកាអប់រំសហការតំបន់ក្វាងស៊ីចំនួន1។
ក្នុងអំឡុងពេលផែនការប្រាំឆ្នាំលើកទី13មហាវិទ្យាល័យបានអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តចំនួន1,138ជាមួយនឹងថវិកាសរុបប្រហែល428លានយ័ន ដែលជាប់ចំណាត់ថ្នាក់លេខ1នៅសាកលវិទ្យាល័យក្វាងស៊ី។ គ្រូបង្រៀនបានឈ្នះពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន45ថ្នាក់ខេត្ត និងក្រសួង រួមទាំង រង្វាន់ទីពីរនៅក្នុងពានរង្វាន់ប្រមូលផលសម្រាប់កសិកម្ម បសុសត្វ និងនេសាទ ដែលផ្តល់ដោយក្រសួងកសិកម្ម។ ជ័យលាភីទីមួយផ្នែកវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន។ ជ័យលាភីទីមួយចំនួន3និងជ័យលាភីទីពីរ ចំនួន19នៅក្នុងក្វាងស៊ីScience and Technology Progress។4ពានរង្វាន់ទីពីរ នៅក្នុង ក្វាងស៊ីTechnological Invention Award។ ពានរង្វាន់លេខពីរ នៅក្នុង ក្វាងស៊ីNatural Science Award,និង ពានរង្វាន់លេខពីរនៅក្នុងក្វាងស៊ីHumanities and social sciences outstanding achievements។ ពូជដំណាំថ្មីចំនួន52ត្រូវបានបញ្ជាក់ និងចុះបញ្ជីការ។ ពូជអំពៅចំនួន9ប្រភេទ ពូជក្រូចឆ្មារ1និងពូជដំឡូង1ត្រូវបានចុះបញ្ជីនៅទូទាំងប្រទេស ហើយពូជស្រូវចំនួន4និងពូជ10ពូជក៏ត្រូវបានអនុម័តដោយតំបន់ស្វយ័តក្វាងស៊ីផងដែរ។ មានប៉ាតង់ដែលមានការអនុញ្ញាតចំនួន190ស្នាដៃ និងសៀវភៅសិក្សាចំនួន58និងឯកសារចំនួន2292រួមទាំងឯកសារចំនួន478ដែលត្រូវបានធ្វើចេញផ្សាយលើSCI។ លទ្ធផលមួយចំនួនត្រូវបានបោះពុម្ពផ្សាយនៅក្នុងPNAS, Nature Communications, The Plant CellនិងMolecular Plant។
មហាវិទ្យាល័យនឹងប្រកាន់ខ្ជាប់នូវការណែនាំរបស់Xi's Thought on Socialism with Chinese Characteristicsសម្រាប់យុគសម័យថ្មី សិក្សាឱ្យបានហ្មត់ចត់ និងអនុវត្តស្មារតីនៃសមាជជាតិលើកទី20នៃបក្សកុម្មុយនិស្តចិន បំពេញតាមការណែនាំរបស់អគ្គលេខាធិកាXi Jinpingទៅកាន់លេខាធិការបក្ស និង នាយកសាលានៃសាកលវិទ្យាល័យទាក់ទងនឹងកសិកម្ម ពង្រឹងការងារទាក់ទងនឹងកសិកម្ម និងបន្តកែលម្អកម្រិតសាលារៀន។ ផ្អែកលើនោះ មហាវិទ្យាល័យនឹងពង្រឹងការអប់រំសីលធម៌ ប្រកាន់ខ្ជាប់នូវបាវចនារបស់មហាវិទ្យាល័យគឺ "ឧស្សាហ៍ព្យាយាម និងស្មោះត្រង់" ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា "ខិតខំពង្រឹងជំនាញ និងទទួលបានចំណេះដឹងពិតប្រាកដតាមរយៈការអនុវត្តន៍"។ សម្របសម្រួល និងជំរុញកំណែទម្រង់ដ៏ទូលំទូលាយដោយអនុលោមតាមផែនការ "គោលដៅសតវត្ស បីជំហាន ប្រាំថ្នាក់ដំបូង និងយុទ្ធសាស្ត្រប្រាំមួយ" របស់សាកលវិទ្យាល័យក្វាងស៊ី។ មហាវិទ្យាល័យបានបណ្ដុះបណ្ដាលទេពកោសល្យក្នុងទិសដៅទាំងប្រាំក្នុងយុគសម័យថ្មី លើកកម្ពស់ការសាងសង់ "ថ្នាក់ដំបូងទ្វេដង"(double first-class)រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការស្តារជនបទឡើងវិញ។មហាវិទ្យាល័យតែងតែប្តេជ្ញាចិត្តក្នុងការកសាងមហាវិទ្យាល័យស្រាវជ្រាវថ្នាក់ជាតិកម្រិតខ្ពស់ដ៏ទូលំទូលាយជាមួយនឹងផែនការដ៏សមហេតុផល។