
https://hxhgxy.gxu.edu.cn/en/Home.htm
នៅឆ្នាំ1932 ដេប៉ាតឺម៉ង់គីមីវិទ្យាត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យក្វាងស៊ី។នៅឆ្នាំ1941 ដេប៉ាតឺម៉ង់វិស្វកម្មគីមីត្រូវបានបង្កើតឡើង។នៅឆ្នាំ1964 ដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមីត្រូវបានបញ្ចូលទៅក្នុងដេប៉ាតឺម៉ង់គីមីវិទ្យានិងវិស្វកម្មគីមី។ នៅឆ្នាំ 1981 ដេប៉ាតឺម៉ង់វិស្វកម្មត្រូវបានបែងចែកទៅជាដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមី។នៅឆ្នាំ1985ជំនាញការវិភាគឧស្សាហកម្ម ស្វ័យប្រវត្តិកម្មដំណើរការគីមី វិស្វកម្មគីមីសរីរាង្គ និងគ្រឿងម៉ាស៊ីនគីមីនៃវិទ្យាស្ថានបច្ចេកវិទ្យាក្វាងស៊ីត្រូវបានផ្ទេរទៅដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមី។ នៅឆ្នាំ1993ជំនាញស្វ័យប្រវត្តិកម្មដំណើរការគីមីនៃដេប៉ាតឺម៉ង់វិស្វកម្មគីមីត្រូវបានផ្ទេរទៅដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី។នៅឆ្នាំ1997 ដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមីនៃសាកលវិទ្យាល័យក្វាងស៊ី និងផ្នែកបង្រៀនគីមីវិទ្យានៃសាកលវិទ្យាល័យកសិកម្មក្វាងស៊ីត្រូវបានបញ្ចូលគ្នា ដើម្បីបង្កើតបានជាមហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមីនៃសាកលវិទ្យាល័យក្វាងស៊ី។ក្នុងឆ្នាំ2004ជំនាញផ្នែកវិស្វកម្មកែច្នៃគីមីផលិតផលព្រៃឈើ នៃមហាវិទ្យាល័យព្រៃឈើត្រូវបានផ្ទេរទៅមហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមី។នៅឆ្នាំ2008ផ្នែកបង្រៀន និងការស្រាវជ្រាវវិស្វកម្មបរិស្ថានក្លាយេជាអង្គភាពឯករាជ្យមួយ ហើយមហាវិទ្យាល័យបរិស្ថានត្រូវបានបង្កើតឡើង។ក្នុងឆ្នាំ2009ជំនាញវិស្វកម្មសម្ភារៈអលោហៈនិងអសរីរាង្គត្រូវបានផ្ទេរទៅមហាវិទ្យាល័យវិទ្យាសាស្ត្រនិងវិស្វកម្មសម្ភារៈ។នៅឆ្នាំ2015 ដេប៉ាតឺម៉ង់វិស្វកម្មគីមីថាមពលត្រូវបានបង្កើតឡើង។ក្នុងឆ្នាំ2018ជំនាញវិស្វកម្មឱសថត្រូវបានផ្ទេរទៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ហើយជំនាញវិស្វកម្មដំណើរការ និងវិស្វកម្មត្រួតពិនិត្យត្រូវបានផ្ទេរទៅមហាវិទ្យាល័យវិស្វកម្មមេកានិក។នៅខែមករាឆ្នាំ2020 ដេប៉ាតឺម៉ង់វិស្វកម្មគីមីថាមពលត្រូវបានបញ្ចូលទៅក្នុងដេប៉ាតឺម៉ង់វិស្វកម្មគីមី។
ស្ថាប័នបង្រៀនរបស់មហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមី បច្ចុប្បន្នមានដេប៉ាតឺម៉ង់គីមីវិទ្យាដេប៉ាតឺម៉ង់អនុវត្តគីមីវិទ្យា ដេប៉ាតឺម៉ង់វិស្វកម្មគីមី និងមជ្ឈមណ្ឌលបង្រៀនពិសោធន៍គីមី និងវិស្វកម្មគីមី។ មហាវិទ្យាល័យមានមានការិយាល័យសម្រាប់កិច្ចការរដ្ឋបាល កិច្ចការនិស្សិតថ្នាក់បរិញ្ញាបត្រ សម្ព័ន្ធយុវជន ការបង្រៀន និស្សិតថ្នាក់អនុបណ្ឌិត ការស្រាវជ្រាវ កិច្ចការអតីតនិស្សិត និងការអប់រំបន្ត។
មហាវិទ្យាល័យនេះមានសមាជិកចំនួន160នាក់ រួមទាំងគ្រូបង្រៀនពេញម៉ោងចំនួន127នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យចំនួន46នាក់ និងសាស្ត្រាចារ្យរងចំនួន41នាក់។ ក្នុងចំណោមពួកគេ107នាក់មានសញ្ញាប័ត្របណ្ឌិត។ គ្រូណែនាំសម្រាប់កម្មវិធីថ្នាក់បណ្ឌិត45នាក់ និងអនុបណ្ឌិត98នាក់។ ក្នុងចំណោមនោះមានសមាជិកមហាវិទ្យាល័យចំនួន5នាក់ជាបេក្ខជនសម្រាប់គម្រោងសំខាន់ថ្នាក់ជាតិ និងទេពកោសល្យសំខាន់ៗ។អ្នកទទួលបានពានរង្វាន់Baosteel Excellent Teacher Award 5នាក់។ បុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នើមថ្នាក់ជាតិ1នាក់។ 1 អ្នកជំនាញដែលត្រូវបានតែងតាំងជាពិសេសរបស់រដ្ឋាភិបាលក្វាងស៊ីនាក់1នាក់។ ទេពកោសល្យនៅក្វាងស៊ីក្នុង "គម្រោង១ម៉ឺនទេពកោសល្យ " 1នាក់។ អ្នកដឹកនាំសិក្សាវ័យក្មេង និងវ័យកណ្តាល 1 នាក់នៅក្នុងសាកលវិទ្យាល័យក្វាងស៊ី។ ជ័យលាភីមូលនិធិវិទ្យាសាស្ត្រយុវជនក្វាងស៊ី ២ នាក់ អ្នកប្រាជ្ញក្វាងស៊ី ២ នាក់ គ្រូល្បីក្វាងស៊ី ១ នាក់ និងគ្រូឆ្នើមក្វាងស៊ី ១ នាក់។ បច្ចុប្បន្នសាលាមានក្រុមច្នៃប្រឌិតនៃមូលនិធិវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី 2 ក្រុម និង ក្រុមស្រាវជ្រាវច្នៃប្រឌិត Bagui Scholars Project "វិស្វកម្មគីមី និងកាតាលីស" 1 ក្រុម។
បច្ចុប្បន្ននេះមហាវិទ្យាល័យមានមុខជំនាញចំនួនបីគឺ គីមីវិទ្យា គីមីវិទ្យាអនុវត្ត និង វិស្វកម្មនិងបច្ចេកវិទ្យាគីមី។ មុខវិជ្ជាគីមីវិទ្យាអនុវត្ត និងវិស្វកម្មនិងបច្ចេកវិទ្យាគីមីស្ថិតក្នុងចំណោមក្រុមថ្នាក់បរិញ្ញាបត្រថ្នាក់ជាតិដំបូងគេដោយមុខវិជ្ជាវិស្វកម្មនិងបច្ចេកវិទ្យាគីមី គឺជាកម្មវិធីសិក្សាគំរូសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលវិស្វករដែលមានទេពកោសល្យរបស់ក្រសួងអប់រំ។ ដែលជាគុណសម្បត្តិមួយសំខាន់សម្រាប់តំបន់ស្វយ័តជនជាងជ័ងក្វាងស៊ី (GZAR) ។ មុខវិជ្ជាគីមីវិទ្យាត្រូវបានជ្រើសរើសដើម្បីសាងសង់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់ជាតិនៅឆ្នាំ 2021។ ជំនាញសំខាន់ៗ (វិស្វកម្មនិងបច្ចេកវិទ្យាគីមី គីមីវិទ្យា និងគីមីវិទ្យាអនុវត្ត) នៅក្នុងមហាវិទ្យាល័យវិស្វកម្មគីមី និងគីមីវិទ្យា គឺជាជំនាញដែលមានប្រយោជន៍ និងប្លែកពីគេដែលទទួលបានការអភិវឌ្ឍនៅ GZAR ។ "ទែរម៉ូឌីណាមិកគីមី" គឺជាវគ្គសិក្សាគុណភាពថ្នាក់ជាតិ និងវគ្គសិក្សាធនធានចែករំលែកគុណភាពថ្នាក់ជាតិ។ "ការណែនាំអំពីវិស្វកម្មគីមីទែរម៉ូឌីណាមិក (ពីរភាសា)" គឺជាវគ្គសិក្សាថ្នាក់ជាតិដែលមានទាំងក្នុងអ៊ីនធឺណិតនិងការសិក្សាផ្ទាល់ ជាវគ្គសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់ជាតិដំបូងនៅGZAR ហើយមុខវិជ្ជា "វិស្វកម្មប្រតិកម្មគីមី" "គីមីវិទ្យាសរីរាង្គ" "វិស្វកម្មនិងបច្ចេកវិទ្យាគីមី" ក៏គឺជាវគ្គសិក្សាថ្នាក់ដំបូងនៅGZAR។"គីមីវិទ្យាសរីរាង្គ" គឺជាវគ្គបណ្តុះបណ្តាលមនោគមវិជ្ជា និងនយោបាយខេត្ត ហើយ "គីមីវិទ្យាអសរីរាង្គ" និង "គីមីសរីរាង្គ" គឺជាវគ្គសិក្សាដែលមានគុណភាពកំពូលរបស់GZAR។មជ្ឈមណ្ឌលបង្រៀនពិសោធន៍និម្មិត គីមីវិទ្យា និងវិស្វកម្មគីមី គឺជាមជ្ឈមណ្ឌលបង្រៀនពិសោធន៍កម្រិតជាតិ ហើយមជ្ឈមណ្ឌលបង្រៀនពិសោធន៍គីមី និងវិស្វកម្មគីមី គឺជាមជ្ឈមណ្ឌលពិសោធន៍ថ្នាក់ខេត្ត។ មជ្ឈមណ្ឌលអប់រំការអនុវត្តវិស្វកម្មរួមគ្នាដោយមហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមីនិងកសិដ្ឋាន Guangxi Nongken Mingyang គឺជាមជ្ឈមណ្ឌលអប់រំការអនុវត្តវិស្វកម្មកម្រិតជាតិ។ មហាវិទ្យាល័យទទូចលើការធ្វើឱ្យស៊ីជម្រៅលើកំណែទម្រង់នៃការអប់រំ និងការបង្រៀន ហើយផ្តោតលើការបណ្តុះគំនិតច្នៃប្រឌិត និងសមត្ថភាពសហគ្រិនភាពរបស់សិស្ស។ បច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្រពេញម៉ោងជាង ១៧០០នាក់។ និស្សិតបានទទួលជ័យលាភីលេខ១ និងលេខ២ ក្នុងការប្រកួតថ្នាក់ជាតិ ដូចជាការប្រកួតប្រជែងជំនាញមន្ទីរពិសោធន៍គីមីរបស់សាកលវិទ្យាល័យជាតិ ការប្រកួតសាកល្បងវិស្វកម្មគីមីរបស់សាកលវិទ្យាល័យជាតិ និងការប្រកួតរចនាវិស្វកម្មគីមី។
មុខវិជ្ជាវិស្វកម្មនិងបច្ចេកវិទ្យាគីមី (មុខវិជ្ជាកម្រិតទីមួយ) របស់មហាវិទ្យាល័យគឺជាមុខវិជ្ជាស្នូលមួយនៃ "វិស្វកម្មសំណង់ស៊ីវិល និងសម្ភារៈថ្មី" វាត្រូវបានជ្រើសរើសចូលទៅក្នុងក្រុមមុខវិជ្ជាកម្រិតខ្ពស់ "Double First-Class" ដែលរួមគ្នាបង្កើតឡើងដោយក្រសួងអប់រំ និង រដ្ធាភិបាលតំបន់ក្វាងស៊ី។ ហើយក៏ជាមុខវិជ្ជាសំខាន់មួយក្នុងការសាងសង់ "Double First-Class" របស់ក្វាងស៊ីដែលមានលក្ខណៈ និងគុណសម្បត្តិរបស់ក្វាងស៊ី។ គីមីវិទ្យាសរីរាង្គ (មុខវិជ្ជាកម្រិតទីពីរ) ក៏ត្រូវបានជ្រើសរើសជាវិន័យសំខាន់នៅក្នុងខេត្តក្វាងស៊ី។ មហាវិទ្យាល័យមានស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិតសម្រាប់មុខវិជ្ជាកម្រិតទីមួយនៃវិស្វកម្មនិងបច្ចេកវិទ្យាគីមី ហើយមានសិទ្ធិប្រគល់សញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតក្នុងកម្រិតទីមួយក្នុងជំនាញវិស្វកម្មនិងបច្ចេកវិទ្យាគីមី (រួមមានទិសដៅស្រាវជ្រាវ4: វិស្វកម្មប្រតិកម្មលើផ្ទៃ និងកាតាលីករ វិស្វកម្មគីមីកាបូនទាប និងបៃតង វិទ្យាសាស្ត្រសម្ភារ និងវិស្វកម្មគីមី និងដំណើរការធនធានជីវម៉ាស់ និងការប្រើប្រាស់មានតម្លៃខ្ពស់) ក៏ដូចជាកម្មវិធីថ្នាក់បណ្ឌិត និងថ្នាក់អនុបណ្ឌិតនៅក្នុងមុខវិជ្ជាគីមីវិទ្យាកម្រិតទីមួយ (រួមមានទិសដៅស្រាវជ្រាវចំនួន 4៖ ការបញ្ចេញពន្លឺនិងការវិភាគគីមី គីមីសរីរាង្គនិងវត្ថុធាតុប៉ូលីមែខ្ពស់ គីមីវិទ្យារូបវ័ន្ត និងគីមីវិទ្យាអសរីរាង្គ)។ មហាវិទ្យាល័យក៏ផ្តល់ជូននូវកម្មវិធីថ្នាក់អនុបណ្ឌិតជំនាញវិស្វកម្មគីមីនិងសម្ភារៈផងដែរ។ បច្ចុប្បន្ននេះ មាននិស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតជាង ១២០០នាក់ បានចុះឈ្មោះចូលរៀននៅក្នុងមហាវិទ្យាល័យ។
មហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមីមានបន្ទប់ពិសោធន៍ទែរម៉ូគីមីវិទ្យា Thermochemistryនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មជាតិសម្រាប់បច្ចេកវិទ្យាជីវម៉ាសដែលមិនមែនជាគ្រាប់ធញ្ញជាតិ ដែលជាមន្ទីរពិសោធន៍គន្លឹះក្នុងតំបន់ក្វាងស៊ីសម្រាប់បច្ចេកវិជ្ជាដំណើរការ និងអាំងតង់ស៊ីតេនៃដំណើរការគីមីឥន្ធនៈ ជាមន្ទីរពិសោធន៍គន្លឹះក្វាងស៊ីសម្រាប់សម្ភារៈថាមពលគីមីនិងជាមន្ទីរពិសោធន៍គន្លឹះក្វាងស៊ីសម្រាប់ការចម្រាញ់ជីវគីមី។មហាវិទ្យាល័យក៏មានវិទ្យាស្ថានវិស្វកម្មគីមីឧស្សាហកម្មGuangxi Calcium Carbonate ដែលជាមន្ទីរពិសោធន៍សំខាន់សម្រាប់អនុវត្តបច្ចេកវិទ្យាគីមីថ្មីក្នុងធនធានដែលចូលរួមដោយសាកលវិទ្យាល័យក្វាងស៊ី ហើយជាមន្ទីរពិសោធន៍សំខាន់សម្រាប់បច្ចេកវិទ្យាអនុវត្តគីមីវិទ្យា និងការអភិវឌ្ឍន៍ធនធានដែលចូលរួមដោយសាកលវិទ្យាល័យក្វាងស៊ីiនិងជាមន្ទីរពិសោធន៍សំខាន់សម្រាប់បច្ចេកវិទ្យាកាត់បន្ថយកាបូននិងបរិស្ថានគីមី (Low-carbon and Green Chemical Technology Application) ចូលរួមដោយសាកលវិទ្យាល័យក្វាងស៊ី។ បច្ចុប្បន្ននេះមហាវិទ្យាល័យមានក្រុមច្នៃប្រឌិតមូលនិធិវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី ក្រុមការច្នៃប្រឌិតកម្រិតខ្ពស់សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ក្រុមស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិតស្តីពី"វិស្វកម្មគីមី និងកាតាលីករ"នៃគម្រោងBagui Scholarនិងមានមូលដ្ឋានសហការស្រាវជ្រាវផ្នែកឧស្សាហកម្មជាង100មូលដ្ឋានកម្មសិក្សា និង មូលដ្ឋានការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា។
មហាវិទ្យាល័យយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបម្រើយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សង្គម។ ចាប់ពីឆ្នាំ2016ដល់ឆ្នាំ2023 មហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមីបានអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសរុបចំនួន503ដែលក្នុងនោះមានគម្រោងចំនួន116ដែលផ្តល់មូលនិធិដោយមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិនៃប្រទេសចិន(NSFC)ក្នុងនោះមាន20ជាគម្រោងទូទៅ។ លើសពីនេះមហាវិទ្យាល័យក៏ទទួលបានគម្រោងស្រាវជ្រាវចំនួន147នៅកម្រិតតំបន់ រួមទាំងក្រុមស្រាវជ្រាវច្នៃប្រឌិតចំនួន2ដែលផ្តល់មូលនិធិដោយមូលនិធិវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី។គម្រោងមូលនិធិវិទ្យាសាស្ត្រយុវជនឆ្នើមចំនួន3គម្រោងខ្នាតធំចំនួន1គម្រោងសំខាន់ៗចំនួន18គម្រោងអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍ចំនួន7នៅក្វាងស៊ី គម្រោងសំខាន់ៗរបស់ក្វាងស៊ីចំនួន8និងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍សំខាន់ៗចំនួន11។មហាវិទ្យាល័យបានទទួលប៉ាតង់ចំនួន401សម្រាប់ការច្នៃប្រឌិត និងមានការផ្ទេរសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាង10ដង។ហើយក៏បានឈ្នះពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ខេត្ត និងថ្នាក់ក្រសួងចំនួន20រួមមាន ពានរង្វាន់វិភាគទានឆ្នើមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យក្មេងក្វាងស៊ីចំនួន1 ជ័យលាភីទីពីរនៃពានរង្វាន់វិទ្យាសាស្ត្រវ័យក្មេងកម្រិតឧត្តមសិក្សាលើកទី18ពីមូលនិធិFok Ying Tungនិង រង្វាន់លេខពីរនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ីចំនួន៥។ ក្នុងរយៈពេលប្រាំឆ្នាំមកនេះឯកសារសិក្សាជាង2800ត្រូវបានបោះពុម្ពព្រមទាំងអ្នកជំនាញក្នុងស្រុក និងបរទេសជិត50នាក់ត្រូវបានអញ្ជើញឱ្យទៅមហាវិទ្យាល័យដើម្បីផ្លាស់ប្តូរការសិក្សា ហើយសន្និសីទសិក្សាមួយចំនួនត្រូវបានប្រារព្ធឡើងដោយមហាវិទ្យាល័យដូចជាសន្និសីទជាតិស្តីពីPhysical Chemistryនិងលោហធាតុឆ្នាំ2016ជាដើម កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធ៏លើគម្រោងក្នុងវិស័យលោហធាតុនិងPhysical Chemistryរបស់NSFC សិក្ខាសាលានាំមុខលើកទី 9 អំពីឌីណាមិកនៃប្រតិកម្មម៉ូលេគុល សន្និសីទសម្ភារៈ សន្និសីទសម្ភារវិស្វកម្មអន្តរជាតិលើកទី១០ (IMSE-10) វេទិកាអន្តរជាតិការស្រាវជ្រាវ និងការអភិវឌ្ឍន៍កាល់ស្យូមកាបូណាត2019 (ណាននីង) សន្និសីទជាតិលើកទី7ស្តីពីប្រតិកម្មកាតាលីករនិងការបំបែកកាតាលីករ និងសន្និសីទសកលនៃវិស្វករគីមីចិនលើកទី12 (ណាននីង)។ជំនាញគីមីវិទ្យារបស់មហាវិទ្យាល័យបានចូលដល់កំពូល1%នៅក្នុងចំណាត់ថ្នាក់ESIសកល។ ចាប់ពីឆ្នាំ2017ដល់ឆ្នាំ2020អត្រាការរួមចំណែករបស់មហាវិទ្យាល័យនៅក្នុងកំពូល1%នៃគីមីវិទ្យា( 43.24%)វិទ្យាសាស្រ្តសម្ភារៈ( 27.15%) និងវិស្វកម្ម(12.74%)នៅសាកលវិទ្យាល័យក្វាងស៊ី (GXU) ដែលជាការរួមចំណែកយ៉ាងសំខាន់ធ្វើឪ្យសាកលវិទ្យាល័យក្វាងស៊ីទទួលបាន "Double First-Class " ។
ដើម្បីបង្កើតវេទិកាសម្រាប់ការប្រាស្រ័យទាក់ទងនិងកាទំនាក់ទំនងវាងអតីតនិស្សិតនិងសាលា និងដើម្បីបម្រើអតីតនិស្សិតឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីការបង្កើតសមាគមអតីតនិស្សិតនៅខែធ្នូឆ្នាំ2017មក មហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមីមាន បានបង្កើតសាខាអតីតនិស្សិតទាំងក្នុងនិងក្រៅខេត្តក្វាងស៊ី ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងអតីតនិស្សិត និងដើម្បីបម្រើពួកគេឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ននេះមានសាខាអតីតនិស្សិតចំនួន 9 រួមមានសាខាអតីតនិស្សិត Liuzhou សាខាអតីតនិស្សិត Nanning សាខាអតីតនិស្សិត Guilin សាខាអតីតនិស្សិត Wuzhou/Hezhou សាខាអតីតនិស្សិត BaiSe សាខាអតីតនិស្សិត Guangdong សាខាអតីតនិស្សិត Qinzhou/Beihai/Fangchenggang សាខាអតីតនិស្សិតHechi សាខាអតីតនិស្សិតប៉េកាំង និង សាខាអតីតនិស្សិតក្រុងធានជីន-ហឺប៉ី។សាលាពង្រឹងទំនាក់ទំនងជាមួយអតីតនិស្សិត បង្កើនភាពស្អិតរមួតដោយរៀបចំសន្និសីទតំណាងអតីតនិស្សិត វេទិកាអតីតនិស្សិត ពិព័រណ៍ការងារអតីតនិស្សិត ការបង្កើតមូលដ្ឋានការងារថ្មី និងកម្មសិក្សារបស់និស្សិត និងមូលដ្ឋានសហប្រតិបត្តិការឧស្សាហកម្ម-សាកលវិទ្យាល័យ-ស្រាវជ្រាវ។
មហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមី គឺផ្តោតលើការស្រាវជ្រាវ។ តាមរយៈការសាងសង់គំនិតផ្តួចផ្តើម "Double First-Class"មហាវិទ្យាល័យនៅតែបន្តជំរុញវិស្វកម្មនិងបច្ចេកវិទ្យាគីមី និងគីមីវិទ្យាជាមុខវិជ្ជាកម្រិតខ្ពស់ គោលដៅគឺដើម្បីកសាងមហាវិទ្យាល័យដែលផ្តោតលើការស្រាវជ្រាវឈានមុខគេនៅក្នុងតំបន់កណ្តាល និងភាគខាងលិចនៃប្រទេសចិន ជាមួយនឹងមានប្លង់ទិសដៅស្រាវជ្រាវវិទ្យាសាស្ត្រដ៏រឹងមាំ រចនាសម្ព័ន្ធមហាវិទ្យាល័ដែលមានលក្ខណៈពិសេស និងការប្រើប្រាស់ធនធានក្នុងតំបន់។