កាលពីថ្ងៃទី 28 ខែមករាដែលជាថ្ងៃចូលឆ្នាំប្រពៃណីចិន លោកសាស្ត្រាចារ្យ ហាន លីនហៃ នាយកសាកលវិទ្យល័យGXUនិងលោកសាស្រ្តាចារ្យLiang Enweiនាយករងនៃសាកលវិទ្យាល័យGXUបានចូលរួមជាមួយសិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងបរិវេណសាលានាអំឡុងពេលវិស្សមកាលរដូវរងារសម្រាប់អាហារពេលល្ងាចដើម្បីអបអរថ្ងៃចូលឆ្នាំចិនដែលត្រូវនឹងឆ្នាំពស់ជាមួយសិស្សានុស្សិសទាំងអស់គ្នា។



នៅសាលពិសាអាហារCuiyuanលោកHan Linhaiតំណាងឲ្យសាកលវិទ្យាល័យGXUបានចែកនូវថង់សំណាងនៃពិធីបុណ្យនិទាឃរដូវដល់សិស្សានុស្សិសដែលបានចូលរួម ។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានចូលរួមជាមួយពួកគេក្នុងការសរសេរអក្សរចិន "福" (សំណាង) ការរៀនធ្វើគាវ រីករាយអាហារពេលល្ងាចនឹងជជែកគ្នាយ៉ាងកក់ក្តៅជាមួយពួកគេនៅក្នុងថ្ងៃនោះផងដែរ ។ ទិដ្ឋភាពនោះពោរពេញទៅដោយភាពរីករាយ និងអបអរសាទរនៅពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ ។
